លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ផ្ញើសារលិខិតជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសនៃខួបចម្រើនជន្មាយុ
ភ្នំពេញ៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានផ្ញើសារលិខិតជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃខួបចម្រើនជន្មាយុ។
ក្នុងសារលិខិត លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានលើកឡើងថា “ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ នាងខ្ញុំ និងស្វាមី ព្រមទាំងបុត្រាបុត្រី ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមសិល្បករខ្មែរ មានសេចក្តីសោមន្សរីករាយ សូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរនូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សូមបានប្រកបដោយកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូណ៍ ក្នុង ឱកាសដ៏ពិសិដ្ឋថ្លៃថ្លានៃខួបចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។
ក្នុងវេលាប្រកបដោយសិរីមង្គលនេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពចំពោះគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលតែងតែខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ក្នុងការដោះស្រាយនូវរាល់ការលំបាក និងជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន អស់រយៈពេលបួនទសវត្សរ៍ កន្លងមក ដែលនាំមកនូវសមិទ្ធផលជូនជាតិជាច្រើន។សមិទ្ធផលទាំងអស់នោះ បាននាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញនូវការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលសំដៅដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងលើកស្ទួយវិស័យឯកជន និងកៀរគរការវិនិយោគ ដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន និងប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុភ មង្គល និងវិបុលភាព។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាម ជួយថែរក្សាការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោប្រធាន ព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ ជានិច្ចនិរន្តរ៍”៕